Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ បុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TRUNDRA យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវ ក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production ដោយបង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅជិតវត្តសន្សំកុសល។

ហេតុការណ៍នេះកើតឡើងនៅវលាម៉ោង១២និង៥នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយវត្តសន្សំកុសល ផ្ទះលេខ​១៨១ យីហោ​ CR-Best Printing and Production ភូមិ១១ ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ CAM POST បានដឹង​ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TRUNDRA ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 2AA-7789 ដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏គេចជាមួយអ្នកធ្វើដំណើរតាមផ្លូវ ក៏រេចង្កូតបុកចូលផ្ទះ CR-Best Printing and Production តែម្តង បណ្តាលឲ្យ​ម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាបើកទ្វារផ្ទះចេញមកជួយ ដោយសារតែរថយន្តជាប់សោប្រជាពលរដ្ឋក៏បានវាយកញ្ចក់រថយន្ត ដើម្បីជួយទាញអ្នកបើកបរចេញមកខាងក្រៅ និងបានទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសម្ថកិច្ចរបស់ប៉ុស្តិ៍មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងនិងរងចាំសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor