Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ មុខសញ្ញាប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញម្នាក់ ហើយបានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងទឹកដីខេត្តបាត់ដំបង ត្រូវបាននគរបាលខេត្តបាត់ដំបងរួមសហការគ្នា ស្រាវជ្រាវចាប់ខ្លួនបាន។

ប្រតិបត្តិការនេះ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ។

មន្រ្តីនគរបាលបានឲ្យដឹងថា ការចាប់មុខសញ្ញាប្លន់ខាងលើនេះ គឺអនុវត្តតាម​ដីការបង្គាប់ឲ្យ​នាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះ សុខ សុវណ្ណ ហៅបារាំង អាយុ៣១ឆ្នាំ ទីកន្លែងកំណើតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ ក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ១ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតុលាការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្ត​នៅចំណុច​មុខផ្ទះ​សំណាក់​ ហៃហ្សាណា ផ្លូវលេខ២៧០ ភូមិ៨ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor