Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ និស្សិតឆ្នាំទី៣ បើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀត ក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកក្មេងប្រុសម្នាក់ ដើរឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០៨ នៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ឆ្នាំ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ រីឯជនបង្កមានឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ១គ្រឿង ម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7081 បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានវ៉ារថយន្ដ១គ្រឿងទៀត មិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុកក្មេងប្រុសដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។ ភ្លាមៗនោះ ម្ចាស់រថយន្ដជាជនបង្កបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ។

បច្ចុប្បន្ន ជនបង្កត្រូវសមត្ថកិច្ចប្រគល់ទាំងរថយន្ដទៅឲ្យកម្លាំងសមត្ថកិច្ចចរារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ។ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់វត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor