Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ឃាតកម្នាក់ ក្នុងចំណោម​បក្ខពួក៤នាក់ ដែលយកដំបងវាយសម្លាប់បុរសអាយុ២១ឆ្នាំ​ នៅខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៩​ ខែ​ មករា​ឆ្នាំ​ ២០១៨​ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួននៅព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង​៨នឹង២០នាទី​ នៅចំណុចភូមិជើងឯក​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ខណៈបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួន។

អធិការខណ្ឌដង្កោ លោកវរសេនីយ៍ឯក​ ជឹម​ ស៊ីថា​ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ​ ឆាង​ ផានិត​ ភេទប្រុស អាយុ៣០ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ​ហើយបក្ខពួក៣នាក់ទៀត ​សមត្ថកិច្ចបាន​កំណត់អត្តសញ្ញាណ ហើយកំពុងតាមចាប់ខ្លួន។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មូលហេតុដែលពួកគេសម្លាប់ជនរងគ្រោះ គឺ ជនរងគ្រោះបានជិះកង់មកទិញថ្នាំញៀនពីរូបខ្លួន​ តែខ្លួនមិនព្រមលក់អោយ​  ក៏ជនរងគ្រោះគំរាមប្រាប់នគរបាលឲ្យ​ចុះចាប់​ ហើយភ្លាមៗនោះធ្វើឲ្យ​ខ្លួនមានកំហឹងក៏បានទៅហៅបក្ខពួកបីនាក់ទៀតមកព្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យ​សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ​ រួចនាំគ្នារត់គេចដោយមិនដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត​ទេ​ ដោយសាររូបគេនឹងបក្ខពួកគ្រាន់តែមានបំណងវាយឲ្យ​ជនរងគ្រោះរៀងចាល​ប៉ុណ្តោះ គ្មានបំណងវាយសម្លាប់ឡើយ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor