Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

​ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ស្ងួន វាសនា ហៅស្នា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុខាងលើ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា២០កញ្ចប់តូច, ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ក្រោយទទួលបានពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ ភ្លាមៗនោះកម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតថ្នាំញៀន២០កញ្ចប់តូច រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គ្រឿងញៀនទាំងនេះ គេបានទិញពីស្រីម្នាក់មិនស្គាល់ឈ្មោះនៅម្តុំចោមចៅ ក្នុងតម្លៃ៥០០.០០០រសៀល យកមករំលែក ដើម្បីចែកចាយបន្ត តែក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor