Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ​ យ៉ាងហោចណាស់ កម្មករ កម្មការិនី៥៥នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីតៃកុងរថយន្តបើកបរជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យក្រឡាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលារសៀល ​ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​លើ​ផ្លូវជាតិ​លេខ៥១​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧​ ស្ថិតក្នុងភូមិ​តា​ឡាក់​ ឃុំ​ក្សេមក្សាន្ត​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។​

​ស្នងការ​រង​ខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ត្រី​ តាប់​ លន​ ​បានប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​មាន​រថយន្ត​ដឹក​កម្មករ១​គ្រឿង​ ម៉ាក​ HYUNDAI​ PORTER​ ពណ៌​ស​ ពាក់​ស្លាកលេខ​ កំពង់ស្ពឺ​ 2A-4216​ បើកបរ​ដោយ​ឈ្មោះ​ សុត​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយមានដឹក​កម្មករកម្មការិនីប្រមាណ៥៥​នាក់​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ បានបើកជែង​រថយន្តមិនស្គាល់ម៉ាក១​គ្រឿង ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នាទាំងស្ថានភាពផ្លូវគ្រោះថ្នាក់ផងនោះ ក៏បណ្តា​ឲ្យ​ក្រឡាប់​ចាក់អ្នកដំណើរចេញពីរថយន្ត របួសដេករដូករណែលពេញផ្លូវតែម្តង។

​ក្រោយ​កើតហេតុ​ នគរបាល​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និងដឹក​បញ្ជូនអ្នករបួសទាំង៥៥នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែករថយន្ត សមត្ថកិច្ចយកទៅរក្សាទុក​នៅ​អធិការដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor