Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ស្ត្រីម្នាក់ ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ  ប្រទេសថៃ ត្រូវបានកម្លាំង​តម្រួត ដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួន ខណៈអ្នកគ្រូពេទ្យដ៏ស្រស់ស្អាតនេះ កំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់ នៅក្នុងរថយន្តផង។

យោងតាមរបាយការណ៍ពីប្រទេសថៃ ដែលយើងទទួលបានដឹងថា ការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ  ខេត្តផាក់យ៉ៅ ដែលទីតាំងប៉ុស្តិ៍នេះ បានឈរជើង ដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។ នៅពេលនោះផងដែរ ក៏មានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់ បន្ទាប់ពីកម្លាំង​បានត្រួតពិនិត្យរួចមក  ឃើញថា នៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ ដែលនៅក្នុងនោះមានថ្នាំញៀនប្រភេទយ៉ាម៉ា សរុបចំនួន ៣៨០ ០០០ គ្រាប់ ទើបកម្លាំងបានឃាត់ខ្លួន ដើម្បីនាំយកទៅសាកសួរបន្ត។

ក្រោយពីទទួលបានចម្លើយសារភាពរួចមក សមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយ ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់អ្នកគ្រូពេទ្យម្នាក់មកទៀត ដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកកដោយឃាត់ខ្លួននៅក្នុងខេត្តឡាំប៉ាងស្រុកង៉ាវ ដោយផែនការចែកចាយថ្នាំញៀនលើកនេះ គឺចេញពីខេត្តឈៀងរ៉ាយ ឆ្ពោះទៅកាន់ ខេត្តព្រែខេត្តត្រាត និងខេត្តរ៉ាំងស៊ីត  គឺមានមុខព្រួញចំនួន២ ទី១ គឺរូបអ្នកគ្រូផ្ទាល់តែម្តង ដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ជាមួយនឹងមិត្តប្រុសរបស់នាង ដោយដឹកថ្នាំញៀនចំនួន ៣៨០ ០០០ គ្រាប់ ។ ឯមុខសញ្ញាទី២  គឺជាមនុស្សប្រុស  ដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា  គឺនៅក្នុងរថយន្តនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន ៤២០ ០០០ គ្រាប់  បើសរុបទាំងពីរមុខព្រួញនេះ មានថ្នាំចំនួន ៨០០ ០០០គ្រាប់។

បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃទំនាក់ទំនងទៅគ្រប់ស្ថានីយ  ដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើ ក្នុងការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកអ្នកគ្រូពេទ្យ ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅកាន់តុលាការហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor