Sponsor
រិទ្ធី

ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង (Li Keqiang) នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែនថា ប្រទេសចិននឹងផ្តល់ជូនមូលនិធិឥតសំណង ១ ២០០លានយ័ន សម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច និងមូលនិធិប្រមាណ ៦០០លានយ័ន ថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាផ្លូវល្បឿនលឿនជាដើម។

លោកនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ច របស់លោកមកកាន់កម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែល្អរឹងមាំ និងខ្លាំងក្លាថែមទៀត។ ទោះបីដំណើរទស្សនកិច្ចនេះមានរយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដោយបានសម្រេចការងារជាច្រើន ពីព្រោះដោយសារប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងល្អ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដូចជាបងប្អូន។ លោកនាយករដ្ឋមន្រ្តីបានអះអាងបញ្ជាក់ថា ប្រទេសចិននៅតែបន្តជួយដល់កម្ពុជាជាបន្តទៀតទៅលើវិស័យនានា ដើម្បីជម្រុញការអភិវឌ្ឍ ក្នុងនោះរួមទាំងបញ្ហាដោះមីនផងដែរ និងការកសាងមន្ទីរពេទ្យផងដែរ។

 លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានស្នើសុំឲ្យរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរពិភាក្សាគ្នាលើបញ្ហានៃការនាំស្ករចេញទៅប្រទេសចិន។ ចំពោះភ្ញៀវទេសចរណ៍វិញ លោកនាយករដ្ឋមន្រ្តីចិន បានឲ្យដឹងថា មានប្រជាជនចិនប្រមាណ ២០០ លាននាក់ក្នុងមួយឆ្នាំដែលមានលទ្ឋភាពទៅទេសចរណ៍នៅក្រៅប្រទេស ដូច្នេះប្រសិនបើមានមួយភាគរយនៃទេសចរណ៍ចិនមកកម្ពុជា ក៏កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ២លាននាក់ផងដែរក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្រ្តី សន្យាថានឹងជួយជំរុញឲ្យមានទេសចរណ៍ចិនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។

កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសហប្រធាន នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ជាមួយកម្ពុជា ដោយទទួលបានជោគជ័យយ៉ាងធំធេងកាលពីម្សិលមិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor