
៨ ទស្សនដែលអានហេីយគឺដូចសាកថ្មជីវិត ពីលោក វិល្លាមគង្ក
១ ៖ កុំខ្លាចបញ្ហាពេក ព្រោះបញ្ហាលំបាកខ្លះក៏វាអាចដោះស្រាយដោយជោគជ័យតាមវិធីងាយស្រួលបានដែរ
២ ៖ ជីវិតកេីតមកមិនមែនដេីម្បីរកតែក្ដីសុខមួយមុខទេ ការពិតជីវិតកេីតមកគឺត្រូវដុសខាត់ប្រាជ្ញាដោះស្រាយសេចក្ដីទុក្ខជាច្រេីនទៀតដែលនឹងត្រូវមកដល់ ដូច្នេះកុំអស់សង្ឃឹម
៣ ៖ វិធីជួសជុលជំងឺបាក់ទឹកចិត្ត គឺត្រូវប្រាប់ថាខ្លួនគ្រាន់តែធ្វេីមិនបានសម្រេចតែប៉ុណ្ណោះ មិនមែនបរាជ័យនោះទេ
៤ ៖ ត្រូវប្រយ័ត្នបំផុតចំពោះមិត្តភាព ព្រោះមនុស្សខ្លះជាពស់វែកតែសម្ដែងធ្វេីជាសត្វស្កា មនុស្សខ្លះទៀតជាខ្លា តែសម្ដែងធ្វេីជាសត្វពពែរ
៥ ៖ មនុស្សពូកែគឺអោនក្បាលនឹងដាក់ខ្លួនយ៉ាងសាមញ្ញពេលកំពុងរុងរឿង ហេីយក្លាហានពេីងទ្រូងងេីយក្បាលទៅមុខពេលជួបបញ្ហានឹងសេចក្ដីទុក្ខ
៦ ៖ មិត្តពូកែនឹងស្មោះត្រង់ត្រូវចាត់ទុកជាគ្រូ មិត្តល្អត្រូវចាត់ទុកជាសៀវភៅ ឯមិត្តក្បត់ត្រូវចាត់ទុកជាមេរៀន
៧ ៖ បេីចេះតែគិតថាចង់បានជីវិតមានក្ដីសុខហេីយមិនរៀបចំខ្លួនដេីម្បីដោះស្រាយទុក្ខលំបាក ហេីយពេលទុក្ខលំបាកមកដល់អ្នកនឹងបាក់ទឹកចិត្ត
៨ ៖ ឈ្មោះថាជីវិត គឺរស់ជាមួយក្ដីសង្ឃឹម នឹងការតស៊ូ ឈ្មោះថា សាកសព គឺរស់ជាមួយការបាក់ទឹកចិត្តក្ដីសៅហ្មង
