Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កងកម្លាំងនគរបាល​ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យគោលដៅការដ្ឋាន សំណង់ និងកន្លែងស្នាក់នៅមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ដើម្បីឃាត់ខ្លួនជនជាតិចិន ដែលស្នាក់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា​ ជាលទ្ធផលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនចំនួន៧៤នាក់ ក្នុងនោះស្រី២នាក់ផងដែរ ។ ពួកគេបានលួចចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងប្រមុខរបរដោយខុសច្បាប់នៅកម្ពុជា។

ជនជាតិចិនទាំង៧៤នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងមានវិធានការច្បាប់ចំពោះអំពើល្មើសរបស់ពួកគេ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor