Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានអះអាងថា ផ្លូវជាតិលេខ៨A ដែលចាប់ពីគល់ស្ពានព្រែកតាមាក់ ក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅខេត្តព្រៃវែង បានជុសជុលជាបន្ដបន្ទាប់ ប៉ុន្ដែមិនធានាគុណភាពទេ ហើយសម្ដេច បានតម្រូវឲ្យអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យឡើងវិញ ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ផែនការសកម្មភាពឆ្នាំ២០១៨ របស់ក្រសួងសាធារណការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សម្តេច ស ខេង បានស្នើឲ្យអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះបញ្ហាផ្លូវ និងស្ពាន ធ្វើយ៉ាងណាឲ្យមានគុណភាព ដើម្បីធានាជូនពលរដ្ឋ ក្នុងពេលធ្វើដំណើរ ។

សម្ដេច មានប្រសាសន៍ថា “ផ្លូវជាតិលេខ៨A ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅភ្ជាប់ផ្លូវជាតិលេខ៧ ដែលជាផ្លូវមួយទើបធ្វើថ្មី ប៉ុន្ដែមកដល់ពេលនេះ មានសភាពទ្រុឌទ្រោមជាងផ្លូវចាស់ពីមុន ហើយមិនសូវបានជុសជុល ។ ផ្លូវលេខ៨នេះ បានជុសជុលជាបន្តបន្ទាប់ ប៉ុន្ដែមិនធានាគុណភាព”។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគាំទ្រ និងជំរុញរចនាសម្ព័ន្ធ របស់គណៈកម្មាធិការចម្រុះ ត្រួតពិនិត្យយានយន្ដដឹកជញ្ជូន លើសទម្ងន់បន្តការងារ ឲ្យកាន់តែល្អប្រសើរថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor