
យោងតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់បុគ្គលជាប់កាតព្វកិច្ចប្រកាសរៀងរាល់២ឆ្នាំម្តង និងតំណាងរាស្រ្ត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ បានឱ្យដឹងថា៖
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០ មានចំនួន ៧២៥រូប
គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ទទួលបានឯកសាប្រកាសទ្រព្យសម្បត្តិ និងបំណុល ៖
- រៀងរាល់២ឆ្នាំម្តង ចំនួនទទួលបានសរុប ១ ៤៦៩ រូប
- ការប្រកាសរបស់សមាសភាពគណបក្សដែលត្រូវបានរំលាយ និងការចូលកាន់តំណែងថ្មី ចំនួនទទួលបានសរុប ២ ៤២៦ រូប រួមមាន៖
- តំណាងរាស្ត្រចំនួន ៦១ រូប និងទីប្រឹក្សា-ជំនួយការ ចំនួន៣១រូប សរុបចំនួន ៩២រូប
- សមាជិក គ.ជ.ប ចំនួន ០៦ រូប
- សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន ២ ៣២៨ រូប
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមធ្វើការលើកទឹកចិត្តដល់បងប្អូនដែលជាប់កាតព្វកិច្ចប្រកាសទាំងអស់ សូមរួសរាន់មកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងរយៈពេល ៣០ ថ្ងៃនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្តីជូនដំណឹងជម្រាបដល់តំណាង និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ទាំងអស់របស់បក្សសង្គ្រោះជាតិ តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលជូនមក អង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងយូរ៣០ថ្ងៃ ក្រោយពីការចាកចេញពីមុខតំណែង។
