
តារាសម្តែងជើងចាស់ដ៏ឆ្នើម គឺអ្នកនាង អម្ពរ ទេវី បានត្រលប់មកដល់ទឹកដីកំណើតជាលើកទី ២ កាលពីថ្ងៃទី១១ ខែមករា ២០១៨ ដោយអ្នកនាងត្រូវបានអ្នក គាំទ្រ បងប្អូនពុកម៉ែ និងអ្នកសិល្បៈជាច្រើន ជាពិសេសគឺអតីតស្វាមីរបស់អ្នកនាង គឺ លោក ពេជ្រ ភារុណ បានមកចាំទទួលតារាសម្ដែងជើងចាស់រូបនេះយ៉ាងកក់ក្តៅ។
ក្នុងនោះ អ្នកនាង អម្ពរ ទេវី ក៏បានដឹកដៃកូនប្រុសដែលគេដឹងថាជាចំណងដៃរួមឈាមជាមួយ លោក ពេជ្រ ភារុណ មកកាន់ប្រទេសកំណើតខ្លួនផងដែរ។ ហើយអ្វីកាន់តែចាប់អារម្មណ៍ គឺ កូនរបស់ អ្នកនាង អម្ពរ ទេវី ក៏បាននាំគូរស្នេហ៍ជាជនបរទេសមកជាមួយផងដែរ ព្រមទាំងនាំគ្នាស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ធ្វើឲ្យមហាជនកោតសរសើរ និងលើកឡើងថា ទោះបីជាកូន អម្ពរ ទេវី ធំធាត់នៅបរទេសក៏ពិតមែន ប៉ុន្តែលោកពិតជាស្រលាញ់ និងមិនបានភ្លេចវប្បធម៍ប្រពៃណីខ្មែរឡើយ។

តាមប្រភពព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់ប្រាប់ឲ្យដឹងថា:
«នារីដែលជាជនជាតិបរទេស មកជាមួយកូនប្រុស អម្ពរ ទេវី នោះគឺជាគូស្នេហ៍នឹងគ្នា ហើយក៏ជាអនាគតកូនប្រសាររបស់ អម្ពរ ទេវី និងលោក ពេជ្រ ភារុណ ដែរ។ មិនតែប៉ុណ្ណោះ គូស្នេហ៍វ័យក្មេងរបស់កូនប្រុស អម្ពរ ទេវី ចង់មកលេងទឹកដីប្រទេសកម្ពុជា និងចង់ស្គាល់ពីប្រពៃណីរបស់ខ្មែរ ឲ្យបានច្បាស់បន្ថែមទៀត»។







