Sponsor
រិទ្ធី

លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅពន្ធធាគារត្រពាំងថ្លុង ថាមិនគាំទ្រ និងមិនចូលរួមចលនាសង្រ្គោះជាតិជាមួយលោក សម រង្ស៊ី ទេ។ 

​ជំហរ​របស់លោក កឹម សុខា ត្រូវបាន​លោក មុត ចន្ថា អតីតជំនួយការផ្ទាល់របស់ លោក កឹម សុខា បង្ហើប​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា មិន​ចូលរួម​ជាមួយ​ចលនា​បង្កើត​ថ្មី និង​មិន​គាំទ្រ​ចលនា​ថ្មី​នេះ​​។ 

“បន្តនៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង ០៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ”។


លោក សម រង្ស៊ី និង​លោក កឹម សុខា ជាសហស្ថានិកក្នុងការបង្កើត​គណបក្ស​ស​ង្គ្រោះ​ជាតិ ​កាលពី​អំឡុង​ឆ្នាំ​២០១២ ប៉ុន្តែគណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណែកឯ លោក កឹម សុខា ត្រូវបានតុលាការចោទពីបទក្បាត់ជាតិ​។ ​
 
 លោក សម រង្ស៊ី កាលពីពេល​ថ្មី​នេះ បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​មួយ ដើម្បី​គៀងគរ និង​រក្សា​កម្លាំង​នយោបាយ​របស់​ក្រុមប្រឆាំង​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor