Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានលួចទូរស័ព្ទ១គ្រឿង ខណៈម្ចាស់ចូលបន្ទប់ទឹក ហើយយកទៅលក់នៅផ្សារសាំហាន់ ពេលកំពុងលក់ម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖២០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅមុខបន្ទប់ជួលលេខ១២ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលម្តុំខាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ រីឯជនរងគ្រោះមានឈ្មោះ ឥន សុខរស់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត និងប្រពន្ធឈ្មោះ អៀប ស្រឡៃ អាយុ៣៨ឆ្នាំ មុខរបរ លក់គុយទាវ អ្នកទាំងពីរ ស្នាក់នៅបន្ទប់ជួលលេខ១២ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ទូរស័ព្ទដែលជនសង្ស័យលួចបានសម្រេចនោះ ម៉ាកសាំសុងA5 ពណ៌ស។

ប្រភពព័ត៌មានពីបុរសជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបណ្តើរម៉ូតូចេញពីបន្ទប់ ដោយទុកទូរស័ព្ទនៅក្នុងកន្ត្រាកម៉ូតូ គាត់បានចូលបន្ទប់ទឹកពេលចេញពីបន្ទប់ទឹកមិនឃើញទូរស័ព្ទ ក៏មានកាសង្ស័យថា មានគេលួចក៏ជិះដើររកនៅតាមកន្លែងកល់ទិញទូរស័ព្ទ នៅផ្សារសាំហាន់ ក៏ប្រទះឃើញជនសង្ស័យកំពុងតែលក់ទូរស័ព្ទ ដែលលួចពីកន្ត្រាកម៉ូតូគាត់ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពេលនាំខ្លួនជនសង្ស័យមកដល់ប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែ២ ម្ចាស់ទូរស័ព្ទអាណិត ក៏មិនបានដាក់ពាក្យបណ្តឹងនោះទេ ក៏ប្រគល់ឲ្យសមត្ថកិច្ចធ្វើការអប់រំរួចឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកទូរស័ព្ទ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់វិញផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor