Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ដាច់ដៃម្ខាង ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូស្របគ្នាជាមួយរថយន្ត ហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលចូលកង់រថយន្តផ្នែកខាងក្រោយ កិនអូសប្រហែល៥ម៉ែត្រ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃព្រហស្បត៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៤ ខែកមរា ឆ្នាំ២០១៨ នៅមុខផ្សារឯករាជ្យ២ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តបុកគ្រឹះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8074 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក Suzuki address ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB-1507 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀត មិនចាំម៉ាកធ្វើដំណើរស្របគ្នាជាមួយរថយន្ត ហើយបានទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូមួយគ្រឿង ដួលចូលក្រោមកង់រថយន្តកិនអូសប្រហែល៥ម៉ែត្រ បណ្តាលឲ្យរងរបួសដាច់ដៃខាងស្តាំ ចំណែកម៉ូតូមួយគ្រឿងទៀតគេចបាត់។ សាក្សីដដែលបានបន្តថា ភ្លាមនោះប្រជាពលរដ្ឋ បានចាប់តៃកុងរថយន្តបានភ្លាមៗនិងប្រគល់ឲ្យសមត្ថកិច្ចផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាល ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចុះមកធ្វើកាវាស់វែងយកទៅរក្សាទុក ដើម្បីរងចាំធ្វើកាដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor