Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈដែលឪពុកខ្លួនកំពុងដើរតាមគន្លងរបស់លោក សម រង្ស៊ី នោះ កូនប្រុសលោក អេ ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា មានក្រុមអ្នកគំាទ្រ និងបណ្ឌិតមួយចំនួនថា ទង្វើរបស់លោក សម រង្ស៊ី គ្មានមនោសញ្ចេតនានោះទេ។

លោក អេង រតនៈ ជាកូនប្រុសបង្កើតលោក អេ ឆៃអ៊ាង បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនមានឈ្មោះ Rathanak Eng  យ៉ាងដូច្នេះថា «សហការីរបស់ សម រង្ស៊ី ជាច្រើនមានការងឿងឆ្ងល់ថា ហេតុអ្វីប្រធានរបស់ពួកគេ មានសមត្ថភាពចាត់តាំងមនុស្សឲ្យធ្វើការងារបាន ទាំងដែលរូបគាត់មិនចាំឈ្មោះផង។ ក្រុមអ្នកចេះដឹង និងបណ្ឌិតមួយចំនួន មានអាការៈមិនសូវពេញចិត្ត សម រង្ស៊ី ។ ពួកគេផ្តល់ហេតុផលថា សម រង្ស៊ី ជាមនុស្សគ្មានមនោសញ្ចេតនា។ ពួកគេថា សម រង្ស៊ី មិនហើបមាត់និយាយ សូម្បីពាក្យ សួស្តី’ ទៅកាន់ពួកគេ»

កូនប្រុសលោក អេង ឆៃអ៊ាង ដែលធ្លាប់រិះគន់លោក សម រង្ស៊ី នឹងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយត្រូវបានលោក អេង ឆៃអ៊ាង ចេញមុខមកបកស្រាយ បានបញ្ជាក់ថា «ខ្ញុំធ្លាប់ជួប សម រង្ស៊ី ពីរដងនៅការិយាល័យរបស់គាត់។ គាប់ជួនពេលនោះ គាត់ឡើងមកបន្ទប់ធ្វើការ។ គាត់ដើរយ៉ាងរហ័សរហួន។ គាត់ឃើញខ្ញុំ។ គាត់មិនស្គាល់ខ្ញុំឡើយ។ ខ្ញុំក៏មិននិយាយអ្វីទៅកាន់គាត់ដែរ សូម្បីញញឹមក៏ខ្ញុំមិនបានញញឹមទៅរកគាត់។ ខ្ញុំគិតថា គាត់ឆ្ងល់ថា ហេតុអ្វីក្មេងម្នាក់នេះអាចឡើងមកបន្ទប់ធ្វើការបាន។ ប៉ុន្តែគាត់ក៏មិនបានគិត ឬសួរនាំទៅកាន់បុគ្គលិករបស់គាត់ដែរ។ គាត់ផ្ទុយទៅវិញ ផ្តោតតែទៅលើការងាររបស់គាត់ប៉ុណ្ណោះ។ ពេលនោះខ្ញុំចាប់អារម្មណ៍ភ្លាមថា មេដឹកនាំរូបនេះ មានលក្ខណៈខុសប្លែកពីគេ។ មេដឹកនាំ និងអ្នកនយោបាយ ខ្ញុំធ្លាប់ជួបមុនៗ សុទ្ធតែញញឹម និងព្រោកប្រាជ្ញច្រើនទៅកាន់សហការី»

លោកបានសសេរទៀតថា លោកសម រង្ស៊ី ខុសប្លែកពីថ្នាក់ដឹកនាំនានា  និងព្រមទំាងអ្នកនយោបាយជាច្រើន ដែលលោកធ្លាប់ស្គាល់ គឺលោកសម រង្ស៊ី មានលក្ខណៈវិសាមញ្ញ។ លោកគូសបញ្ជាក់ថា “ខ្ញុំយល់ថា គាត់ជាមេដឹក នាំពិបាកមើលយល់។ វាជាលក្ខណៈដែលខ្ញុំចាប់អារម្មណ៍។ បើខ្ញុំមើលទៅលើប្រវត្តិរបស់គាត់បន្ថែមទៀត ខ្ញុំនឹងឃើញថា គាត់តែងតែជាមនុស្សសម្រេចចិត្តធ្វើរឿងរ៉ាវ ដែលគេមិនដែលធ្លាប់ធ្វើ។ តើនៅលើលោកមានទេ រដ្ឋមន្ត្រីចុះចាប់ ទំនិញគេចពន្ធដោយខ្លួនឯង”

ជាមួយគ្នានោះដែរ លោក អេង រតនៈ ក៏បានអះអាងថា តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិទាំងអស់ សម រង្ស៊ី មិនស្គាល់ឈ្មោះអស់ឡើយ។ ប៉ុន្តែហេតុអ្វី ពួកគេត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រ។ តំណាងរាស្ត្រម្នាក់និយាយថា បើក្រៅពី សម រង្ស៊ី គាត់នឹងមិនប្រហែលបានធ្វើតំណាងរាស្ត្រឡើយ ព្រោះ សម រង្ស៊ី មិនទាំងដែលស្គាល់ឈ្មោះគាត់ និងគាត់ ក៏គ្មានមនោសញ្ចេតនាអ្វីជាមួយ សម រង្ស៊ី។ បើយកការស្គាល់ឈ្មោះ និងមនោសញ្ចេតនា មកនិយាយ គាត់នឹងគ្មានថ្ងៃបានធ្វើឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor