
ស្នេហា គឺគ្រាន់តែជាពាក្យពីរម៉ាត់ប៉ុណ្ណោះ តើមែនទេ? អ្វីដែលសំខាន់គឺភាគីទាំងសង្ខាង ព្រមព្រៀងថានឹងបន្តទៅមុខទៀត ឬក៍បោះបង់ តែក៍មានដែរ គូស្នេហ៍ខ្លះថានឹងបន្តទៅមុខទៀត តែគ្រាន់តែចង់សុំពេលដៃគូ ដើម្បីមើលចិត្តថ្លើមគ្នាឲ្យកាន់ច្បាស់ប៉ុណ្ណោះ។
ជាក់ស្ដែងដូចគូស្នេហ៍ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះអ៊ីចឹង ទម្រាំតែមើលចិត្ត គ្នាធ្លុះទាំងសង្ខាង គឺវ័យរាងចំណាស់បន្តិចហើយ ប៉ុន្ដែមិនមានអ្វីជាឧបសគ្គសម្រាប់ពួកគាត់ឡើយ គឺពួកគាត់នូវតែអាចឈានដល់ថ្ងៃរៀបការ កាលពីម្សិលមិញ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ នេះ។
បើមើលទៅទឹកមុខ ខាងប្រុសវិញ គឺញញឹមឡើងខ្ជឹបហ្មង ឯខាងស្រីវិញ ក៍មិនអន់ដែរ សម្រស់វិញ គឺនៅតែជាព្រះនាងនៃខាងប្រុសដដែរ។



ជាចុងក្រោយមានតែជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នារហូត។
