
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ព.ស២៥៦១ ត្រូវថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយអ្នកព័ត៌មានទូទាំងប្រទេស អ្នកនាំពាក្យ និងមន្ត្រីក្រសួងព័ត៌មានសរុបប្រមាណ ៣៤១០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ក្នុងឱកាសនេះ សម្ដេចតេជោ បានថ្លែងទាក់ទងនឹងសារព័ត៌មាននៅកម្ពុជា អ្វីដែលធ្វើឱ្យបរិយាកាសកាន់តែមានភាព ភ្ញាក់ផ្អើលនោះគឺ សម្ដេច បានសម្តែងការមិនសប្បាយចិត្តចំពោះតារាមួយចំនួនដែលអះអាងថា មានអ្នកធំៗ និងឧញ៉ាច្រើនណាស់ដែលតាមស្រឡាញ់ខ្លួន ដោយស្នើឲ្យតារាៗ ពិសេសតារាស្រី នោះ ត្រូវបញ្ចេញឈ្មោះឲ្យចំៗថា លោកធំ ឬ ឧកញ៉ាណា ដែលតាមស្រឡាញ់ ព្រោះនៅស្រុកខ្មែរអ្នកធំ និងឧកញ៉ាច្រើនណាស់ ព្រោះបើមិនអ៊ីចឹងទេខូចឈ្មោះគេអស់ហើយបើយ៉ាងនេះ ។
ក្នុងនោះដែរ សម្ដេច ហ៊ុន សែន បានលើកជាឧទាហរណ៍ថា បើថា គិត ម៉េង ថាឲ្យចំៗអ៊ីចឹងៗទៅ ហើយបើថាអ្នកធំ ខៀវ កាញារីទ្ធ ដាក់ឲ្យចំៗអ៊ីចឹងទៅ កុំប៉ាតណាប៉ាតណី ។
សូមទស្សនាប្រសាសន៍សម្ដេចទាំងស្រុងខាងក្រោមនេះ៖





