
ប្រជាពលរដ្ឋ បុគ្គលិកក្រុមហ៊ុន អង្គការ និងស្ថាប័នផ្សេងៗតែងតែមានការត្អូញត្អែរចំពោះបញ្ហាតម្លៃសាំងដែលបានឡើងថ្លៃ ហើយមិនងាយនឹងចុះវិញ ។ ការឡើងថ្លៃនៃតម្លៃសាំងនេះ វាអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតែងតែលើកឡើងជារឿយៗជុំវិញរឿងសាំងឡើងថ្លៃនេះថា «ដូចចាប់ក្តាមដាច់ចង្អេរ» ព្រោះថា កាលណាសម្តេចប្រកាសបន្តិច សាំងក៏ចុះថ្លៃ ប៉ុន្តែមិនបានប៉ុន្មានផង សាំងឡើងថ្លៃលើសដើមវិញ។
ជាមួយគ្នានោះដែរ ខាងតារាសម្ដែងជើងចាស់ លោក ហម ឈរ៉ា ក៍មានការប្រតិកម្មផងដែរ ដោយបានបង្ហោះសារថាជាសាធារណៈតាមគណនីហ្វេសប៊ុកលោកថា៖
«សូមមេត្តាជួយសម្រួលផងលោក សាំងឡើងថ្លៃ១លីត្រ ៤២៥០រៀល មិនដឹងថាសាំងលើពិភពលោកឡើងថ្លៃដែរ ឬយ៉ាងណា»។

តាមរយៈការបញ្ចេញមតិរបស់អ្នកគាំទ្រលោក បានលើកឡើងជាចម្លើយថា «នៅអាមេរិក៣លីត្រ ជិត៣លីត្រ តែ $2.17 »

