Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ទួរគីៈ ប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគី បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Pengasus បានរត់ធ្លាក់ផ្លូវ របស់អាកាសយានដ្ឋានជាប់មាត់សមុទ្ររបស់ទីរគី និងបានធ្វើឲ្យយន្តហោះសំយ៉ុងក្បាលចុះទៅក្នុងសមុទ្រខ្មៅតែម្តង ប៉ុន្តែមិនមែនមានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់ រងរបួសនោះឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគី បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ ដឹកអ្នកដំណើររួមទាំងក្រុមអាកាសយានិកសរុប១៦២នាក់ ពុំមាននរណាម្នាក់ រងរបួសនោះទេ។

វីដេអូដែលបានបង្ហាញ ឃើញភាពស្លន់ស្លោនៅលើយន្តហោះ ក្រុមហ៊ុន Pengasus មុនពេលដែលពួកគេត្រូវបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព។

អង្គភាពអាកាសចរណ៍ បាននិយាយថា យន្តហោះធន  Boeing 737-800 បានធ្វើដំណើរចេញពីទីក្រុងអង់ការ៉ា ដោយបានជួបឧប្បត្តិហេតុ ពេលដែលវាព្យាយាមចុះចតនៅអាកាសយានដ្ឋាន  Trabzon ស្ថិតនៅភាគខាងត្បូងប្រទេសទួរគី៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor