Sponsor
រិទ្ធី

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង លោក អ៊ុត សុភាព បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដើម្បីចូលរួមទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើ តាមរយៈផលិតផលចំណីអាហារ នៅផ្សារអ្នកលឿង ក្នុងភូមិ០៤ ឃុំព្រែកខ្សាច ស្រុកពាមរ ខេត្តព្រៃវែង។

ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារអ្នកលឿងនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ មីលឿង សរសៃគុយទាវ បាញ់កាញ់ លតស្វិត នំបញ្ចុក មឹក បង្គារស្រស់ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ម្ទេស តែរកមិនឃើញផលិតផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញទឹកសៀង និងនំធុង ខូចគុណភាព និងហួសកាលបរិច្ឆេទ។  

បើតាមលោក អ៊ុត សុភាព បានឱ្យដឹងថា ក្រុមការងារលោកបានធ្វើកំណត់ហេតុដកហូតទំនិញខូចគុណភាពទាំងនេះ យកទៅរក្សាទុកដើម្បីធ្វើការកម្ទិចចោល ។ 

លោក អ៊ុត សុភាព បានឲ្យដឹងបន្ថែមថា នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យរកទំនិញខូចគុណភាពនេះ ក្រុមការងារ ក៏បានស្វែង ម្សៅទឹកដោះគោ ម៉ាក Celia and Picot ដែលក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor