Sponsor
រិទ្ធី

លោក អ៊េង ឆៃអាង អតីតអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះ បានសរសេរនៅក្នុងគណនីហ្វេសប៊ុកលោកថា៖ បង្គោលព្រំដែនខ្មែរ-យួន លេខ២៤៥ ផុសក្បែរផ្ទះលើដីប្រជាពលរដ្ឋខ្មែរ នៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ។ ទាហាន និងនគរបាលការពារព្រំដែនខ្មែរ នាំគ្នាឈរមើលដោយអារម្មណ៍ក្តុកក្តួល ចំណែកឯជនជាតិវៀតណាមមានទឹកមុខប្រកបដោយក្តីរីករាយ ។

ការប្រតិកម្មនេះធ្វើឡើងក្រោយពីមានការបង្ហោះរូបថត៣សន្លឹក នៃបង្គោលព្រំដែខ្មែរ-វៀតណាម លេខ២៤៥ នៅក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ។

កាលពីម្សិលមិញ ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង បានរួមដំណើរជាមួយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន ដឹកនាំប្រតិភូចុះទៅច្រកទ្វេភាគីសំរោង ឃុំសំរោង ស្រុកចន្ទ្រា ដើម្បីពិនិត្យតំបន់ព្រំដែនច ន្លោះពីបង្គោលលេខ ១៩៤-២០៣។ បើតាមមន្រ្តីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា គណប្រតិភូបាន ចុះពិនិត្យមើល បង្គោលបំពេញបន្ថែម ដែលសាងសង់រួចលេខ ១៨៩/១ ​ពិនិត្យមើលការស្ថាបនា ផ្លូវក្រវ៉ាត់ព្រំដែន ចន្លោះពីបង្គោលលេខ ១៩៤-២០០ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ១៩៤ ពិនិត្យតំបន់បង្គោលលេខ ១៩៦ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ១៩៨ ពិនិត្យតំបន់បង្គោលព្រំដែនលេខ ២០០ និងពិនិត្យតំបន់បង្គោលលេខ ២០៣។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor