Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កញ្ញា ធី សុវណ្ណ​ថា ដែលជាប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន ប្រកាសលើហ្វេសប៊ុកផេគរបស់ខ្លួនថា ចាប់ពីថ្ងៃទី ១១ មករា ឆ្នាំ២០១៧នេះតទៅ កញ្ញានឹង​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​អភិបាល​រាជធានី ខេត្ត​ទាំង​២៥ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំពោះ​ម្ចាស់​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំងឡាយ​ណា ដែល​ឆ្លៀត​ដំ​ឡើង​ថ្លៃផ្ញើម៉ូតូ​លើស​ពី ៥០០រក្នុង១ម៉ូតូ ។

ចំពោះការប្រកាស​ដាក់ពាក្យ​ប្តឹង​នេះ គឺបាន​ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ទីតាំង​ជុំវិញ​អគារ Naga World (​សង្កាត់​ទន្លេបាសាក់​) បាន​ឆ្លៀតឱកាស​កេង​ឡើងថ្លៃ​ផ្ញើ​ម៉ូតូ​៥០០០រៀល ក្នុង​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា​។

កញ្ញាសុំនូមពរឲ្យ ប្រជាជនទូទាំងប្រទេស ចូលរួមសហការណ៍ផ្តល់ដំណឹងជូនកញ្ញា ដេីម្បីឲ្យកញ្ញាចាត់ការតាមផ្លូវ “ច្បាប់”។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor