
កាលពីម្សិលមិញ ថ្ងៃទី១១ មករាឆ្នាំ២០១៨ បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មាន របស់វៀតណាម chinhphu ក្នុងឱកាសនៃ កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង នៅរាជធានីភ្នំពេញ ប្រមុខរដ្ឋាភិបាលវៀតណាម បានបញ្ជាក់ពីកិច្ចប្រជុំ របស់លោក ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ៖ កម្ពុជាយល់ព្រមផ្ដល់ភាពស្របច្បាប់ ដល់ពលរដ្ឋវៀតណាម នៅកម្ពុជា។
នៅក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូប បានសម្តែងនូវក្តីសោមនស្យ សប្បាយរីករាយ ចំពោះការរីកចម្រើនប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក្នុងមិត្តភាពអំឡុង ឆ្នាំ២០១៧។

ជាមួយគ្នានេះដែរ នៅក្នុងបរិយាកាសមិត្តភាពនេះ បានគូសបញ្ជាក់នូវវិធានការជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ជាច្រើនដូចជា ពាណិជ្ជកម្ម ការដឹកជញ្ជូន ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងយល់ស្របដើម្បីជំរុញការកំណត់ព្រំប្រទល់ដីធ្លី និងការដាំដុះសំខាន់ៗដើម្បីបញ្ចប់ការងារនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

