
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សេចក្តីថ្លែងការណ៍ចលនាសង្គ្រោះជាតិ បានប្រកាសដែលមានសមាសភាពដូចជា ១- លោក អ៊េង ឆៃអ៊ាង ២- លោក ជា គឹមលី ៣- លោក សម រង្ស៊ី ៤- លោក អ៊ុង រិទ្ធី ៥- លោក គា រី ៦- លោកស្រី ជូឡុង សូមូរ៉ា ៧- លោកស្រី មួរ សុខហួរ ៨- លោក តុ វ៉ាន់ចាន់ និង ៩- លោក ទួន យក់ដា ដោយមានលោក គា រី ជាអ្នកនាំពាក្យ។
ដោយមើលឃើញពីស្ថានភាពកម្ពុជាបច្ចុប្បន្នមិនអាចទទួលយកបាន។ ចលនាសង្គ្រោះជាតិនេះនឹងធានាឱ្យមានការឯកភាពនៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឱ្យដោះលែងលោក កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក កឹម សុខា។
សេចក្តីថ្លែងការណ៍នេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ចូលរួមជាមួយចលនាសង្គ្រោះជាតិដើម្បីការពារឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយ។

