Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​បើកប្រតិបត្តិការឆ្មក់សម្រុកចូលបំបែកទីតាំងគ្រឿងញៀនមួយកន្លែង នៅចំណុចសំណង់មិនរៀបរយ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។ ប្រតិបត្តិការ​នេះធ្វើឡើងនៅវេលារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចតំបន់មិនរៀបរាយ ស្ថិតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

វរសេនីយ៍ត្រី ណុ​ល សុធា មេ​បញ្ជា​ការ​រង​អាវុធហត្ថ​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំងចុះ​បង្ក្រាបផ្ទាល់ បាន​ឲ្យ​ Cam Post ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​រួច​មក កម្លាំង​អាវុធហត្ថ​បាន​បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ បន្ទាប់ពី​កំណត់​បាន​ច្បាស់​ទាំង​មុខសញ្ញា ក៏​ដូច​ជាទី​តាំង​លាក់ខ្លួនហើយនោះ កម្លាំង​បាន​ឆ្មក់សម្រុក​ទៅ​ទីតាំង​នោះ​តែ​ម្តង ដោយ​ឃាត់ខ្លួន​ជនសង្ស័យបាន៦នាក់ (ក្នុងនោះមានម្នាក់ ជាជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទប្លន់) រួម​ជាមួយ​ថ្នាំ​ញៀន​ប្រាកដ​មែន។

ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​ដកហូត​បានម្សៅ​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​មួយចំនួនធំ ដាវសាម៉ូរៃ៤ដើម រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ដែរ។ ក្រោយ​ការ​ឃាត់ខ្លួនជនសង្ស័យ​ទាំង​៦​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor