Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យកណ្ដាលម្នាក់ សង្ស័យម្ចាស់ស្រវឹងស្រា បានបើករថយន្តនៅក្នុងក្រុងយ៉ាងលឿន ទៅបុករះម៉ូតូ៥គ្រឿង រួចបួងចង្កូតបុករថយន្ត៣គ្រឿងទៀត រេចង្កូតបុករបងធនាគារមេគង្គ បណ្ដាលឲ្យជនបរទេសម្នាក់ រងរបួសធ្ងន់​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចមុខធនាគារមេគង្គ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ​គេឃើញបុរសវ័យកណ្ដាលម្នាក់ បើករថយន្ត​ Lexus 570 ពាក់ស្លាកលេខ 2O-9168 ក្នុងល្បឿនយ៉ាងលឿន ​ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ​ ទៅបុករថយន្តម៉ាក Camary ហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​ 2AL-2728 ហើយក៏រេចង្កូតបុកម៉ូតូ Dream សង់៣គ្រឿង និងម៉ូតូធំម៉ាក FZ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពង់ 1O-1516 គាបជាប់ក្រោមរថយន្តរងរបួសស្រាល និងបុកកិនអូសម៉ូតូ Zoomer X ពណ៌បៃតងលាយខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GL-8133 ជារបស់បុរសជនជាតិម៉ាឡេស៊ីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងរ ហូរឈាមតាមមាត់ជោគខ្លួន រួចបួងចង្កូតបុករថយន្ត Highlander ពាក់ស្លាកលេខភ្នំពេញ​ 2AK-5398 និងរថយន្តសាំយ៉ុងមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត រួចក៏បន្ថែមល្បឿនរេចង្កូតបុកទម្លុះរបងដែកបែកចូលដល់មុខធនាគារមេគង្គ បង្កការភ្ញាក់ផ្អើលទាំងយប់​តែម្ដង។ ចំណែកឯ​អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់​ភ្លាមៗផងដែរ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះមកដល់កន្លែងកើត រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកវាស់វែងម៉ូតូ និងរថយន្ត និងស្ទូចយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor