Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះធ្វើការបង្រ្កាបគ្រឿងច្រក ដែលឈ្មួញរំលោភឈូសឆាយដីគ្មានច្បាប់។

យោងតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងតឹងរឹងពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានដឹកនាំកម្លាំង​ចម្រុះចុះបង្រ្កាបគ្រឿងចក្រ(អេស្កាវ៉ាទរ័) ដែលក្រុមឈ្មួញ​ធ្វើសកម្មភាពលួចឈូសឆាយដី ដែលជាសម្បត្តិរដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្នុងការបង្រ្កាប និងឃាត់គ្រឿងចក្រខាងលើនោះ គឺធ្វើឡើងនៅចំណុចភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជើងភ្នំអាចម៍កណ្ដុរនោះផ្ទាល់តែម្តង។

លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានមានប្រសាសន៍យ៉ាងខ្លីប្រាប់ CAMPOST ថាដោយឃើញសភាពបែបនេះ ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុក គឺលោកមិនអាចអត់ឱនរាល់ទង្វើល្មើសនិងច្បាប់បែបនេះបានទេ បើទោះបីខ្នងប៉ុណ្ណាក៏ដោយ ព្រោះអស់លោកបានឃើញច្បាស់និងភ្នែកហើយនេះជាដីព្រៃភ្នំ ដែលជាសម្បត្តិរដ្ឋ ច្បាប់បានហាមឃាត់ និងមិនអនុញ្ញាតឲ្យ​បុគ្គល ឬបក្ខពួកណាធ្វើទង្វើខុសច្បាប់បានឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងការចុះបង្រ្កាបដល់ទីតាំងករណីក្រុមឈ្មួញខាងលើនេះ ក្រុមសមត្ថកិច្ចបានរឹបអូសយកអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តសម្រាប់ដឹកនូវគ្រឿងចក្រមួយគ្រឿងផងដែរ ដោយឡែកម្ចាស់គ្រឿងចក្រខាងលើ ឃើញសភាពការមិនស្រួល ក៏បានដាក់មេប្រូចបាត់ស្រមោល។ រថយន្ត និងគ្រឿចក្រ ដែលសមត្ថកិច្ចធ្វើកាបង្ក្រាប បច្ចុប្បន្នយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីស្រាវជ្រាវ និងរកអ្នកប្រព្រឹត្តមកចាត់ការតាមនីតិវិធីច្បាប់៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor