Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងថា ស្ថានទូតអាមេរិក ប្រចាំកម្ពុជា តំណាងឲ្យអាមេរិក ទាំងមូល ដែលបានផ្ញើសារអបអរសាទរខួប៣៩ឆ្នាំ ថ្ងៃជ័យជម្នះរំដោះជាតិពីរបបខ្មែរក្រហម ៧មករា គឺបានបញ្ជាក់យ៉ាងច្បាស់ពីសច្ចៈធម៌សម្រាប់គណបក្សប្រជាជនកម្ពុជា។

លោក សុខ ឥសាន បានថ្លែងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ថា “ការចូលរួមអបអរសាទររបស់ស្ថានទូតអាមេរិក ប៉ុន្មានឃ្លានេះ បញ្ជាក់យ៉ាងច្បាស់ពីសច្ចៈធម៌ និងអត្ថន័យដ៏ជ្រាលជ្រៅ នៃថ្ងៃ៧មករា ជាអមតៈ។ នៅទីបំផុត យុត្តិធម៌ ត្រូវបានមកខាងប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មិនអាចប្រកែកបាន”

សូមបញ្ជាក់ថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ចូលរួមអបអរសាទរថ្ងៃខួបទី៣៩ឆ្នាំ ទិវាជ័យជម្នះ៧មករា ជាមួយប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដោយបានបញ្ជាក់យ៉ាងច្បាស់ នូវថ្ងៃ៧ មករា ១៩៧៩ គឺជាការចាកចេញពីសម័យកាលដ៏ខ្មៅងងឹត ឆ្ពោះទៅរកការកសាងប្រទេសឡើងវិញ និងបន្តដំណើរនៃការផ្សះផ្សារជាតិ ទៅកាន់អនាគតដ៏ត្រចះត្រចង់ និងមានសង្ឃឹម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor