
លោក ឌឹម សុវណ្ណារុំ អតីតប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្តីខ្មែរក្រហម បានក្លាយជាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា៖ ។ កម្ពុជាមានផ្លូវរបស់ខ្លួនដែលត្រូវដើរ មិនមែនចាំតែដើរតាមគេញាក់ទៅធ្វើអ៊ីចេះ ធ្វើអ៊ីចុះនោះទេ ដោយសារតែគេញាក់ហ្នឹងហើយ ដោយសារតែដើរតាមគេហ្នឹងហើយ នាំឱ្យកម្ពុជាធ្លាក់ដល់ឋានរកអវជ័យ ៣ឆ្នាំ ៨ខែ ២០ ថ្ងៃ មានរដ្ឋប្រហារជាដើម។
អ្នកនាំពាក្យរូបនេះអះអាងថា៖ ស្ថាប័ន គ.ជ.ប ជាស្ថាប័នកំពូលរបស់ជាតិកម្ពុជា របស់ប្រជាជនកម្ពុជា ដូច្នេះ មានការទៅការមកជារឿងធម្មតាទេ ពីព្រោះមនុស្សមិនស្ថិតស្ថេរទេ ធ្វើម៉េចឱ្យតែ ស្ថាប័ន គ.ជ.ប អមតៈ។ សមាជិក របស់ គ.ជ.ប មានអាណត្តិតែ៥ឆ្នាំទេ ការតែងតាំងសមាជិក គ.ជ.ប គឺគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាជាតិជាអ្នកសម្រេច។
លោកបន្ថែមទៀតថា៖ គ.ជ.ប ជាស្ថាប័នច្បាប់ មិនមែនជាស្ថាប័ននយោបាយទេ ការបោះឆ្នោតកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដើរតាមច្បាប់ ដើរតាមបទបញ្ជាផ្ទៃក្នុង គ.ជ.ប គ្មានជម្រើរើសអ្វីក្រៅពីហ្នឹងទេ។ យើងនឹងខិតខំធ្វើឱ្យបានល្អប្រសើរជាងមុនទៀត។
ទាក់ទងនឹងចក្ខុវិស័យរបស់ គ.ជ.ប លោកថា មាន៧យ៉ាងដើម្បីដំណើរការទៅមុខ ជៀសវាងមានបញ្ហា៖ ឯករាជ្យ អព្យាក្រឹត្យភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីរៈ និងភាពជាអ្នកបម្រើសេវា។
