Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងទាំងរាត្រី ដោយនារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានជនសង្ស័យដែលជាភ្ញៀវចាប់រំលោភរហូតបានសម្រេច ហើយរត់ចេញមកឡើងជិះរ៉ឺម៉ក់កង់បីគេចខ្លួនបាត់ កាលពីវេលាម៉ោង០០និង៣០នាទីយប់ ឈានចូលថ្ងៃទី៧ ខែមករា​ ឆ្នាំ២០១៨នេះ នៅផ្ទះសំណាក់អរុណមុនី្នរស្មី និង KARAOKE The Dream ស្ថិតនៅផ្លូវបេតុង ក្រោយវិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

បើយោងតាមសន្តិសុខផ្ទះសំណាក់ អរុណមុនី្នរស្មី និង KARAOKE The Dream ដែលកើតហេតុខាងលើ បានប្រាប់អ្នកយកព័ត៌មាន Cam Post ដឹងថា ជនសង្ស័យឈ្មោះ ពន្លក ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ​ម្ដុំចំការមន ក៏ធ្លាប់ជាអតីតអ្នកគ្រប់គ្រងបុគ្គលិកផ្ទះសំណាក់ និង KARAOKE ខាងលើនេះដែរ តែដោយសារកន្លងមកជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពប៉ុនប៉ងរំលោភនារីបម្រើការខារ៉ាអូខេនៅក្នុងបន្ទប់ខារ៉ាអូខេខាងលើដែរ តែមិនបានសម្រេច ហើយត្រូវម្ចាស់ផ្ទះសំណាក់ និង KARAOKE The Rain ដេញបញ្ឈប់ពីការងារជិតកន្លះឆ្នាំហើយ។ នៅថ្ងៃកើតហេតុជនសង្ស័យបានមកជាភ្ញៀវជាមួយមិត្តភ័ក្តជាច្រើននាក់ ចូលផឹកស៊ីច្រៀងលេងតាំងពីម៉ោងជិត១០ព្រឹកឯណ្ណោះ ដោយផឹកអស់៧កេះ និងបានគិតលុយរួច៣ដងហើយ ទើបបន្តការផឹកស៊ី និងច្រៀងរហូតដល់ម៉ោងកើតហេតុតែម្ដង។

នារីរងគ្រោះឈ្មោះ គ.ល.ដ អាយុ២២ឆ្នាំ មុខរបរ​បម្រើការខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួលជិតផ្លូវបំបែក៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ភ្នំពេញ បានប្រាប់ឲ្យអ្នកយកព័ត៌មាន Cam Post បានដឹងថា មុនពេលកើតហេតុ រូបនាងបានទៅចូលបម្រើភ្ញៀវ ដែលចូលផឹកស៊ី និងច្រៀងខារ៉ាអូខេនៅបន្ទប់លេខ888 ដូចធម្មតា ដោយមាននារីដទៃទៀត មកអង្គុយបម្រើភ្ញៀវដូចគ្នាដែរ ផឹកអស់មួយកេះ រួចភ្ញៀវខ្លះក៏ស្រវឹងសុំចេញទៅផ្ទះអស់ រីឯមិត្តភ័ក្តជនសង្ស័យ២នាក់ទៀត ក៏ស្រវឹងបានចេញទៅដេកនៅផ្ទះសំណាក់ខាងលើមុនអស់ នៅសល់តែជនសង្ស័យ និងរូបនាងក៏ស្រវឹង ជនសង្ស័យដើរទៅបន្ទប់ទឹករួចចេញមកវិញ ក៏ចាក់សោទ្វារបន្ទប់ខារ៉ាអូខេ ហើយស្ទុះមកចាប់ឱបថើប និងលូកស្ទាបរូបនាង។ ភ្លាមនោះនាងក៏ស្រែក ហើយបោកកែវ បោកចានឲ្យគេឮដែរ តែក្នុងបន្ទប់ឮតែភ្លេង ទើបមិនមានអ្នកណាដឹង បន្ទាប់មកជនសង្ស័យក៏ស្ទុះមកវាយនាង៣ដៃ ចំចុងដង្ហើមបណ្ដាលឲ្យចុកហើយ ក៏ចាប់ផ្ដួលរូបនាងទៅលើសាឡុងឲ្យថើបលូកស្ទាបទៀត រូបនាងក៏បានរើ និងទាត់ត្រូវកែងតុកញ្ចក់ឈាមជើងផងដែរ តែត្រូវជនសង្ស័យសង្កត់ជាប់រហូតធ្វើសកម្មភាពរំលោភបានសំរេច បន្ទាប់មកជនសង្ស័យក៏បានបើកទ្វារបន្ទប់ដើរចុះមកយ៉ាងលឿនធ្វើដូចធម្មតា រីឯនារីរងគ្រោះបានដើរចេញមកជួបនារីជាប្អូនធម៌ធ្វើការជាមួយគ្នា ហើយក៏បានស្រែកប្រាប់ឲ្យសន្តិសុខជួយចាប់ដែរ តែគ្រាន់ឃើញភ្លាមជនសង្ស័យក៏បានរត់ឡើងរ៉ឺម៉កកង់បី ជិះចេញទៅបាត់ហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង។ ចំណែកសន្តិសុខក៏បានឡើងទៅហៅមិត្តភ័ក្តជនសង្ស័យ២នាក់ ដែលស្រវឹងទៅដេកមុននៅបន្ទប់ ដែលបានកក់បន្ទប់ចំនួន៣បន្ទប់នោះ ចុះមកនិយាយគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ធ្វើការសាកសួរនារីរងគ្រោះ រួចនាំខ្លួនបុរស២នាក់ ជាមិត្តភ័ក្តជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិ៍។ ចំណែកនារីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម ឲ្យរួចហើយ។

ករណីនេះដែរ លោក វុធ ផូសារវ័ន្ត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់ឲ្យ Cam Post ដឹងថា លោកនឹងសុំគោលការណ៍ពីថ្នាក់លើ និងបន្ត ដើម្បីឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោស​តាមច្បាប់ឲ្យទាល់តែបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor