Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ សិស្សានុសិស្សនៅ​អនុ និង​វិទ្យាល័យហ៊ុន​សែន​ បាក់ចិញ្ចៀន​ ១២នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បានដួលសន្លប់បន្តបន្ទាប់គ្នា​ មិនដឹងមូលហេតុ កាលពីវេលាម៉ោង​៩ព្រឹក​ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៨​ ក្នុងសាលាអនុ​ និងវិទ្យាល័យហ៊ុន​សែន​ បាក់ចិញ្ចៀន​ ស្ថិតក្នុងឃុំបាក់ចិញ្ចៀន​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

ភ្លាមនោះលោកគ្រូអ្នកគ្រូ​ ក៏បានដឹកជញ្ជូនសិស្សានុសិស្សទាំងនោះ​ មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ ហើយនៅពេលនេះសិស្សសាលាទាំងនោះ​ បានមានអាការៈធូរស្រាលបន្តិចហើយ​ គិតត្រឹមម៉ោង១២​ថ្ងៃត្រង់នេះ។

ករណីដួលសម្លាប់នេះ​ នៅមិនទាន់ដឹងមូលហេតុឲ្យច្បាស់លាស់នៅឡើយទេ​ ព្រោះថា ក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើង​ធ្វើការ​សង្គ្រោះ និង​កោសល្យវិច័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor