
នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការលុបបំបាត់ប៉ុស្ដិ៍ត្រួតពិនិត្យ នៅផ្ទៃក្នុងប្រទេសកម្ពុជា។
តាមសេចក្ដីណែនាំរបស់សម្ដេច ស ខេង បញ្ជាក់ថា គោលបំណងជំរុញអនុវត្តឱ្យបានសម្រេចនូវគោលនយោបាយ និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាបម្រើ ក៏ដូចជាការបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពប្រកបមុខរបរ លើកស្ទូយជីវភាពប្រចាំថ្ងៃដោយភាពកក់ក្ដៅ គ្មានការរំខាន ព្រមទាំងលុបបំបាត់ឲ្យបាននូវអំពើអសកម្មភាពនានា ដែលតែងតែកើតមានឡើងនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យ។
ក្នុងសេចក្តីណែនាំនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវតែរំសាយ និងបញ្ឈប់ទាំងស្រុង នូវរាល់សកម្មភាពរបស់ប៉ុស្ដិ៍ត្រួតពិនិត្យ ទាំងអស់នៅផ្ទៃក្នុងប្រទេស និងត្រូវធានាឲ្យបានដាច់ខាតមិនឲ្យមាន អំពើអសកម្មណាមួយកើតឡើង ធ្វើឲ្យប៉ះពាល់គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ក្នុងរកណីមានភាពចាំបាច់ដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង ដែលតម្រូវឱ្យមានប៉ុស្តិ៍ត្រួតពិនិត្យឈរជើងអចិន្ត្រៃយ៍ ឬប៉ុស្តិ៍ចល័តត្រួតពិនិត្យរបស់ស្ថាប័នពាក់ព័ន្ធ នៅក្នុងភូមិសាស្រ្តរាជធានី-ខេត្ត។
