Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ បើនិយាយពី ប៊ុត សីហា វិញលោកជាអ្នកធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍មុនគេ ក្រោយស្ថានីយទូរទស្សន៍ ហង្សមាស ចេញកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក។ ឆ្លងកាត់ពីវគ្គមួយទៅមួយ សីហា ទទួលបានការពេញចិត្តរហូតកាន់ពាន ដោយរំពឹងថា ខ្សែជីវិតនឹងជះពន្លឺ ក្រោយក្តីស្រមៃក្លាយជាការពិត។

ប៊ុត សីហា ដែលជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥នោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលថ្មីៗនេះ រូបគេបានក្លាយទៅជាតារាចម្រៀង ដើរច្រៀងតាមអកដង់ក្នុងមង្គលការអ្នកភូមិជនបទស្រុកស្រែចម្ការ ដែលត្រូវម្ចាស់កម្មវិធីបង្ហើបឲ្យដឹងថា តម្លៃខ្លួន សីហា ត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីនោះ។

ប្រភពបានឲ្យដឹងថា ពេលនេះ ប៊ុត សីហា ហាក់បាក់ទឹកចិត្តខ្លាំងណាស់ ព្រោះឃើញតារារួមអាជីពសុទ្ធតែរកលុយបានរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗ ឯរូបគេវិញ បែរជាធ្លាក់ខ្លួនទៅច្រៀងអកកេស ហាក់ដូចជាចាប់ផ្ដើមសាជាថ្មីវិញ ដូចមុនពេលចូល ហង្សមាស អ៊ីចឹង។

ដោយឡែក អ្នកដឹកនាំកម្មវិធីទូរទស្សន៍ល្បីឈ្មោះម្នាក់ ឲ្យដឹងដែរថា “រឿង ប៊ុត សីហា ទៅជាបែបនេះ គឺមិនមែនមកពី ហង្សមាស ទេ តែមកពីប្រពន្ធ សីហា តាមឃ្វៀលប្ដីពេក អត់ដឹងថា ប្ដីខ្លួនជាអ្នកសិល្បៈ តារាល្បី ទុកមុខឲ្យប្ដីអីអត់ទេ ពេលខ្លះ សីហា ទៅច្រៀងនៅឆាក ប្រពន្ធកូនក្រាលកន្ទេលដេកក្បែរឆាក ចាំក៏មានដែរ។ តើនោះឬជាការឲ្យតម្លៃប្ដី? បើខ្លាចគេមានស្រី ក៏មិនត្រូវធ្វើបែបហ្នឹងដែរ ដល់ពេលគាត់ធ្វើអ៊ីចឹងទៅ គ្នាឡើងមិនរួច ងើបមិនរួច បើចឹងនោះ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor