Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលជ័យជំនះ នៃអធិការដ្ឋានខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីបុរសជនជាតិអូស្រាលីម្នាក់ទៀត បាននាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចថា ស្រ្តីរូបនោះ បានលួចយកទូរស័ព្ទដៃរបស់គាត់ កាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ៤៤ ផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីប៉ុស្តិ៍នគរបាលជ័យជំនះ បានឲ្យដឹងថា ស្រ្តីជាប់សង្ស័យឈ្មោះ ហេង សុឃឿន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងបារាំង ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជនសង្ស័យមិនដែលប្រើប្រាស់នូវសារធាតុញៀនទេ) ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក MOTOROLA ពណ៌ខ្មៅ ស៊ីមលេខ 095 594074 (ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ) កាបូបស្ពាយពណ៌ខ្មៅ (ជារបស់ជនសង្ស័យ) ។ ចំណែកជនរងគ្រោះ ឈ្មោះ SUANNO CARLO ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ N1240353 ស្នាក់នៅផ្ទះលេខ៤៤ផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីដដែរបានបន្តទៀតថា ស្រ្តីសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នា ហើយមុនពេលកើតហេតុ ស្រ្តីសង្ស័យបានទៅផ្ទះជនរងគ្រោះ ដោយបានធ្វើការបោសសម្អាតផ្ទះឲ្យជនរងគ្រោះ ដោយពេលនោះ ជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់បាត់ និងបានទុកទូរស័ព្ទដៃនៅលើតុ។ ក្រោយបោសសម្អាតរួច ជនរងគ្រោះភ្ញាក់ឡើង ក៏ដើរចេញមកយកទូរស័ព្ទរបស់ខ្លួនមិនឃើញ ក៏ដើររកមើល ភ្លាមនោះឃើញស្រ្តីសង្ស័យកំពុងឈរនៅរានហាលមុខផ្ទះ ក៏ចាប់ឆែកឆេររកឃើញទូរស័ព្ទដៃជនរងគ្រោះ នៅក្នុងកាបូបស្ពាយស្រ្តីសង្ស័យ ហើយចាប់បញ្ចូនឲ្យនគរបាលតីប៉ុស្តិ៍ជ័យជំនះតែម្តង។

បច្ចុប្បន្ន ស្រ្តីសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor