Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ឪពុកម្ដាយរបស់គ្រួសារមួយ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិត ខណៈកូនតូចអាយុ៧ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកែច្នៃទាំងគ្រួសារ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងទី១៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុនផ្ទះលោកគ្រូ ថា ស្ថិតនៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងមួយ បានកើតឡើងដោយសាររថយន្តកែច្នៃមួយគ្រឿង បានគាំងចង្កូតកាច់មិនរួច បណ្ដាលឲ្យធ្លាក់ក្រឡាប់តែម្ដង ធ្វើឲ្យជនរងគ្រោះប៣នាក់ ឪពុកម្ដាយ និងកូន បានរបួសជាទម្ងន់។

ជនរងគ្រោះទាំង៣ មានឈ្មោះ ទន់ ប៊ុនទី អាយុ៤៥ឆ្នាំ ជាឪពុក (របួសស្រាល) និងម្ដាយឈ្មោះ មុំ ថារី អាយុ៣៤ឆ្នាំ (របួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំណែកកូនតូចឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស អាយុ៧ឆ្នាំ បានស្លាប់នៅពេលបញ្ជូនដល់មណ្ឌលសុខភាព។ ជនរងគ្រោះទាំង៣ រស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រោយពេលកើតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែករថយន្តកែច្នៃរងការខូចខាត និងសពកុមាររងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើការជួសជុល និងធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor