
ខេត្តកណ្តាល ៖ បន្ទាប់ពីកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកអង្គស្នួល បើកយុទ្ធនាការស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃមក បានធ្វើការចាប់ខ្លួនស្រ្តីម្នាក់ជាឃាតកដៃឆៅរូបឆោមស្រស់ស្អាត ដែលចាក់សម្លាប់បុរសម្នាក់ជាភ្នាក់ងារកាសែត «សម្លេងប្រជាជន» ជាច្រើនកាំបិត ក្នុង ផ្ទះសំណាក់យីហោ «សំណាងណាស់» បន្ទប់លេខ១១ កាលពីវេលាម៉ោង ៦ និង ២០នាទី ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុង ក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។


សូមជម្រាបជូនថា៖ ថ្ងៃទី២២ខែមករា ឆ្នាំ២០១៨ បើយោងតាមឈ្មោះ ចែម ប៊ុនធី ជាអ្នក មើលថែផ្ទះសំណាក់បានឲ្យដឹងថា មុនពេលកើតហេតុម៉ោងជាង១២យប់ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ១១ជួលដេកជាមួយស្រីនោះ លុះដល់១៣ជាងបានគេនោះចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះ រួចនិយាយទូតស័ព្ទមិនដឹងនិយាយទៅរកអ្នកណានោះទេ តែលឺនិយាយថា ឯងមិនស្គាល់កន្លែងហ្នឹងទេឬ អញ្ចឹងអញទៅយករួចក៏ចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញ ម៉ោងកើតហេតុអ្នកមើលថែ ផ្ទះមានការសង្ស័យក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាល ឲ្យចុះមកពិនិត្យសាកសព៕



