Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ទាំងព្រឹក ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៨​ នៅ​ ភូមិព្រែកថ្មី​ សង្កាត់ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ ក្រុងភ្នំពេញ​ រវាង​រថយន្ត​ដឹកដីបុករះម៉ូតូ និងរថយន្ត បណ្ដាលក្មេង ចាស់ ២នាក់​ បានស្លាប់ និងរបួសម្នាក់​។

ក្រោយកើតហេតុ​ អ្នកស្លាប់ទាំង២នាក់ត្រូវបានសាច់ញាតិ​ យកទៅធ្វើបុណ្យ​ តាមប្រពៃណី​ ចំនែកអ្នករងរបួសបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ​ ។

បើតាមអ្នកឃើញហេតុការណ៍បានបញ្ជាក់ប្រាប់ថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តបែន ដឹកដី​ ដែលបើកបរក្នុងល្បឿនលឿន​ បើកលើផ្លូវលេខ១១០​ ក្នុងភូមិចំពុះក្អែក​ សង្កាត់ព្រែកថ្មី​ បានបើកបុករះម៉ូតូ៥​គ្រឿង​ រថយន្ត១គ្រឿង​ ហើយរថយន្តបង្កបានក្រឡាប់​ នៅក្បែរនោះតែម្ដង។

ចំនែកវត្ថុតាងត្រូវបានសមត្ថកិច្ច​ យកទៅរក្សាទុកនៅស្នងការដ្ឋាន​ នគរបាលក្រុងភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor