Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់​ បន្ទាប់ពីនាងចេញពីសាលាត្រូវបានជនសង្ស័យម្នាក់បងរំលោភ តែមិនបានសម្រេច ដោយបែកកា​រ​ ក្មេងស្រីសិស្សសាលារូបនោះត្រូវបានក្មេងស្ទាវ​ ចាក់មួយកូនកាំបិត​ចំគល់ដោះ​ បណ្តាលអោយប្រកាច់ស្លាប់ភ្លាមតែម្តង​ ។ ហេតុការណ៍ខាងលើបានកើតឡើងនៅខេត្ត​ ពោធិសាត់​ នាថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៨​ ។

ជនសង្ស័យឈ្មោះង៉ុយ អ៊ី ភេទប្រុសអាយុ២២ឆ្នាំរស់ ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចសន្ត្រែចាស់ស្ថិតក្នុងភូមិឃុំជនសង្ស័យរស់នៅ។

តាមការបំភ្លឺរបស់សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន​ យាំ ភេទស្រីអាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ រស់នៅចំណុចអូររីង ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ បានចេញពីសាលារៀន ដើរតាមផ្លូវរទេះ ដល់ចំណុចកើតហេតុ ដោយមានព្រៃឃ្លៃ ហើយមានសភាពស្ងាត់ ជនសង្ស័យ ង៉ុយ អ៊ី បានចេញមកចាប់ជនរងគ្រោះ វាយបង្ខំលើរូបរាយកាយ ប៉ុនប៉ងរំលោភសេពសន្ទវៈ ខណៈនោះជនរងគ្រោះបានស្រែកឲ្យគេជួយយ៉ាងខ្លាំងៗ មួយសន្ទុះក្រោយមកមានបុរសបីនាក់ ៖

ទី១ ឈ្មោះ យី ប៉េស ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ បូន ភិន ភេទប្រុស និងទី៣ឈ្មោះ ឌឿន ដា ភេទប្រុស ខណៈពួកគេកំពុងដើររកក្របីបាត់នៅកន្លែងកើតហេតុ ក៏ស្ទុះចេញមកជួយ តែត្រូវជនសង្ស័យឈ្មោះ ង៉ុយ អ៊ី ចាក់មួយកាំបិតចំពោះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ឃើញហេតុដូចនេះមិត្តភក្តិចូលទៅគ្រាយកអ្នករបួសរត់ចេញ តែត្រូវជនសង្ស័យដេញតាម​ តែមិនទាន់ ជនសង្ស័យក៏បែរទិសដៅ ត្រឡប់ទៅចាក់នារីរងគ្រោះឈ្មោះ យឿន​ យាំ បណ្តាលឲ្យប្រកាច់ស្លាប់ រួចរត់គេចខ្លួនភ្លាមៗនោះសមត្ថកិច្ចក៍ដាមចាប់ជនដៃដល់ ។

តាមការបំភ្លឺរបស់សាក្សីម្នាក់ទៀត បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ង៉ុយ អ៊ី បានគេចពីកន្លែងកើតហេតុ សំដៅទៅផ្ទះគូដណ្តឹងរបស់ខ្លួន លុះដល់វេលាម៉ោង០៧និង៣៥នាទីយប់ ថ្ងៃដដែល ជនសង្ស័យបានយកកាំបិតចាក់ទៅលើគូដណ្តឹងមួយកាំបិតចំដើមដោះខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ក្រោយមកជនសង្ស័យក៏យកកាំបិតចាក់ខ្លួនឯងចំពោះ រងរបួសធ្ងន់ រួចក៏គ្រាគូដណ្តឹងសំដៅមកផ្ទះរបស់ខ្លួន ហើយមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារជនរងគ្រោះជាគូដណ្តឹង សមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យតែម្តង ។

សមត្ថកិច្ចនគរបាល លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ និងអាជ្ញាធរមូលដ្ឋាន បានប្រាប់ឲ្យដឹងថា តាមការពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ យឿន​ យាំ មិនត្រូវបានជនសង្ស័យរំលោភបានសម្រេចនោះឡើយ ។

បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯជនរងគ្រោះពីរនាក់ទៀត ទី១ឈ្មោះ ឌីន ដា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាគូដណ្តឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ និងទី២ឈ្មោះ យី ប៉េស ជាអ្នកទៅជួយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំពោះជនសង្ស័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយមានការឃ្លាំងមើលពីសមត្ថកិច្ចនគរបាល និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor