Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាមរយៈ លោក ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីទទួលបន្ទុកកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចស្រ្តី និងពិការភាព ថ្ងៃទី ២២ មករា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ លោកជំទាវ បានទៅជួប កុមារា មួង សំណាង ដែលមានពិការភាពកើតមកអត់មានដៃទាំងពីរ ប៉ុន្តែអ្វីដែលប្អូនមាននោះគឺ ចិត្ត ចិត្តចង់ចេះចង់ដឹង ចង់អភិវឌ្ឍន៍ខ្លួន ប៉ុន្តែដែលភាពខ្វះខាត ដូចច្នេះមានតែជំនួសឲ្យកុមារា ថ្លែងតាមហ្វេសប៊ុកថា៖

សូមក្រាបថ្វាយបង្គំ សម្តេចយាយទួត និងសូមគោរពជម្រាបសួរសម្តេចតា សម្តេចយាយកិត្តិព្រឹទ្ធបណ្ឌិត លោកតា លោកយាយ អុំ ពូ មីង សប្បុរសជន !! កុមារា មួង សំណាង អាយុ៩ឆ្នាំ មានពិការភាព កើតមកអត់មានដៃទាំងពីរត្រឹមក្លៀកពីកំណើត នៅភូមិ ឈើទាល ឃុំសំរោង ស្រុកអង្គស្ដេច ខេត្ដតាកែវ។ #បច្ចុុប្បន្នមិនទាន់បានចូលរៀនទេ ដោយគ្មានមធ្យោបាយ ក្រុមគ្រួសារខ្វះខាត ចង់រៀនខ្លាំងណាស់ ស្អែកតេជគុណគ្រប់អង្គនឹងនាំទៅជួបលោកនាយកសាលានៅអង្គការឡាវ៉ាឡាដើម្បីសុំចុះឈ្មោះចូលរៀន។

លោកអ្នកអាចទំនាក់ទំនងជួយបានតាមរយៈ លោក ជំទាវ ញ៉ែម មរកត  លីងហ្វេសប៊ុកគាត់នេះ។

ជាមួយគ្នានោះ លោក ជំទាវ ក៍បង្ហាញនូវសារក្កុកក្ដួលមួយទៀតផងដែរ៖

#ពួកគេ ទោះពិការប្រភេទណាក៍ដោយនៅតែត្រូវការភាពកក់ក្តៅអំពីមនុស្សជុំវិញខ្លួន។ #លោកពូចាបតូភ្នែកមើលមិនឃើញ តែអាចស្ទាបរកដៃរបស់ក្មួយ ចំណែកក្មួយមើលឃើញមុខលោកពូ ប៉ុន្តែមិនអាចប្រើដៃសំពះលោកពូបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor