Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជើបោះឆ្នោត ត្រូវតែអញ្ជើញទៅបោះឆ្នោតជ្រើសតំាងអ្នកតំណាងរាស្ត្រឆ្នាំ២០១៨ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំខ្លួន ទោះបីជាគ្មានគណបក្សសង្គ្រោះជាតិក៏ដោយ ព្រោះប្រយ័ត្នស្តាយក្រោយ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៨ ក្រោយកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាង​រាស្ត្រ  នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមសំណួរអ្នកសារព័ត៌មានសួ រថា មានការលើកឡើងថា បើគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមបោះឆ្នោតនោះអ្នកបោះឆ្នោត នឹងថយចុះ? លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា «យើងមិនអាចកំណត់បានមុនទេ ព្រោះថា ជាធម្មតា គេមិនត្រូវចោលសិទ្ធិរបស់គេ  ប្រសិនបើគេមិនចូលរួមបោះឆ្នោត គេនឹងស្តាយក្រោយនៅពេលមានឱកាសហើយបោះបង់ឱកាសក្នុងការជ្រើសរើសថ្នាក់ដឹកនាំខ្លួន»

លោកក៏បានលើកឡើងពីការបោះឆ្នោតឃុំសង្កាត់កាលពីពេលកន្លងមក មានភាពល្អប្រ សើរ ព្រោះមានអ្នកបោះឆ្នោតបានចូលរួមចំនួនច្រើន ។ លោកបញ្ជាក់យ៉ាងដូច្នេះថា « ដូចជា អាលូវនឹងយើងបានឃើញស្រាប់ហើយ នៅពេលបោះឆ្នោតឃុំសង្កាត់ គឺគេបានស្តែងមកនូវមតិរបស់គេ  ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ តែពេលនេះ បោះឆ្នោតថ្នាក់ដឹកនាំថ្នាក់ជាតិ  គេមិន គួរបោះបង់ ឱកាសចោលទេ ស្រឡាញ់បក្សណា បោះឲ្យបក្សនឹងទៅ គឺមិនគួរបោះបង់ឱកាស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសយើងទេ»

ទាក់ទិននឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ វិញលោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គ.ជ.ប និងយកអនុសាស ន៍ពីមតិមួយចំនួនមកពិភាក្សា ដើម្បីដាក់បញ្ជូនក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា«  រាល់អនុសាសន៍ នោះយើងនឹងយកមកថ្លឹងថ្លែងក្នុងទិដ្ឋភាពច្បាប់ ចំណុចណាដែលយើងអនុ វត្តកើត គឺយើងធ្វើដឹងដូចជាការបោះឆ្នោតមុនៗអីញ្ចឹង។ យើងតែងតែយកអនុសាសន៍ពីគ្រប់ភាគីទំាងអស់មកចម្រាញ់»

លោកប្រធាន គ.ជ.ប ក៏បានគូសបញ្ជាក់ផងដែរថា «យើងមិនដែលបដិសេធន៍ទេ! ឲ្យតែ អ្វីដែលឈានទៅរកតម្លាភាព និងភាពយុត្តិធម៌បំផុតសម្រាប់ការបោះឆ្នោតរបស់យើង។  អនុសា សន៍ដែលគេផ្តល់មកយើងក៏មានការនិយាយពីការជំនួសតំណែងសមាជិកអ្នកតំណាងរា ស្ត្រផ ងដែ រ ។ ដែលការជំនួសតំណែងសមាជិកអ្នកតំណាងរាស្ត្រនេះមានតាំងពីអតី តប្រ ធា នគ . ជ .ប. មកម្ល៉េះ»

ជាមួយគ្នានោះដែរលោកប្រធាន គ.ជ.ប សូមជម្រាបថា សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ មាន១០ជំពូក និង ឧបសម្ព័ន្ធចំនួន៩ ។ តាមជំពូកនីមួយៗ គ.ជ.ប បានធ្វើការកែសម្រូលខ្លឹមសារមួយចំនួនឲ្យត្រូវតាមច្បាប់ថ្មី  និងឲ្យត្រូវតាមបរិបទថ្មី  ដែល បានជួបប្រទះក្នុការអនុវត្តកន្លងមក  សំដៅ ធ្វើ យ៉ាង ណាឲ្យសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនេះ ក្លាយជាបទបញ្ជា និងនីតិវិធីមួយមានភា ពល្អប្រសើរ និង ងាយស្រួលអនុវត្តសម្រាប់គ្រប់ភាគីទំាងអស់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor