Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ម្សិលមិញនេះ ក្រុមហ៊ុន ហង្សមាស បានបង្ហាញវត្តមានតារាថ្មី៣ដួងទៀត ដែលជាកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ បញ្ចូលជាពន្លកថ្មីប្រចាំផលិតកម្ម ហង្សមាស ផ្លូវការ។ យ៉ាងណាមិញ គេនៅមិនទាន់ឃើញស្រីស្អាត អ៊ីវ៉ា ជាតារាចំណូលថ្មីនៅឡើតទេ ក្រៅពីលេចឮសុះសាយពេញសង្គមសិល្បៈ។

ប្រភពបានឲ្យដឹងថា អ៊ីវ៉ា បានផុតកុងត្រាជាមួយផលិតកម្មសាន់ដេ ហើយនឹងមិនទាន់ចុះកុងត្រាថ្មីទេ ហេតុនេះហើយ ហង្សមាស អាចឆក់ឱកាសនេះយក អ៊ីវ៉ា ដើម្បីឲ្យផលិតកម្មរបស់ខ្លួនកាន់តែរឹងមាំ ហើយមានគ្រប់រសជាតិនៃតារាចម្រៀង ព្រោះផលិតកម្មធំនេះ បានចាប់អារម្មណ៍ទៅលើ អ៊ីវ៉ា ជាយូរមកហើយ។ ការចាប់អារម្មណ៍ ក៏ដោយសារតារាចម្រៀងរូបនេះ នៅក្មេងវ័យ ទឹកដមសំឡេងពិរោះ ហើយនាងល្បីឈ្មោះស្រាប់ ហេតុនេះហើយ ហង្សមាស មិនពិបាកឡង់សេឡើយ គឺធ្វើបទចម្រៀងឲ្យតែត្រូវ អ៊ីវ៉ា នឹងល្បីថែមទៀតភ្លាម។

ប៉ុន្តែអ្នកខ្លះទៀត បានលើកឡើងថា ហង្សមាស ធ្វើសន្និសីទកាសែតបង្ហាញវត្តមានកូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាថ, សុវត្ថិ សិរីវុធ និង សុវត្ថិ មុនីនាគ កាលពីថ្ងៃម្សិលមិញនោះ គេក៏ចង់ដឹងថា តើ អ៊ីវ៉ា បានបង្ហាញវត្តមានក្នុងឱកាសនោះដែរឬយ៉ាង។ ជាការឆ្លើយតប គេនៅមិនទាន់ឃើញវត្តមានកញ្ញា អ៊ីវ៉ា ចូលហង្សមាស ដូចគេល្បីឡើយ។

ហង្សមាស បានអូសទាញតារាចម្រៀងជាច្រើន មកពីផលិតកម្មផ្សេងៗ ប្រជុំទៅដោយតារាខ្លាំងៗ ដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ និសា​, សួស វីហ្សា, ផន នីដា, លាង សុផាឡែន, សន ផល្លីកា, សុខ សីឡាលីន, សុខ ស្រីនាង, ឆន សុវណ្ណរាជ, ហ្សូណូ, នៅ ស៊ីនឿន និងពិសេសអតីតតារាល្បីល្បាញរបស់សាន់ដេ ខេមរៈ ​សិរីមន្ដ ដែលពេលនេះ សុទ្ធតែក្លាយទៅជាតារាហង្សមាស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor