Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនថៅកែស្រីម្នាក់ និងមនុស្សស្រី៥នាក់ ក្នុងនោះក្មេងស្រី១នាក់ជាអនីតិជន ដែលជាប់ពាក់ព័ន្ធនឹងករណីប្រព្រឹត្តសញ្ចាកម្ម។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ នៅទីតាំងហាងម៉ាស្សាមួយកន្លែង យីហោ តំលៃ៣$ ដែលស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះដែរ គឺដោយមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាងឈ្មោះ ប៉ែន រ៉ានី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ និងស្រីបម្រើសេវាម៉ាហ្សា៥នាក់ទៀត៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor