Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងយាមល្បាតការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៊ុន សត្យា កាលពីយប់ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី១៥ ខែមករា ឆ្នាំ២០១៨ បានដេញចាប់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាថ្មី «ឆក់ទូរស័ព្ទដៃ» ពីស្ត្រីម្នាក់ម្នាក់ ចាប់ពីខាងមុខក្រសួងកសិកម្ម លើកំណាត់ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ រហូតមកដល់ខាងមុខមន្ទីរពេទ្យធ្មេញបស្ចឹម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ទើបឃាត់ខ្លួនបាន។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿង ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DD-7928, ស្នាប់ដែ១ និងទូរសព្ទ័ដៃ១គ្រឿងផង។

វរសេនីយ៍ឯក ប៊ុន សត្យា នាយការយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ អ៊ុ ហួងទ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្សវិទ្យាល័យច្បារអំពៅ រៀនថ្នាក់ទី១០B២ (លែងចូលសាលាតាំងពីឆ្នាំ២០១៦) ស្នាក់នៅផ្ទះលេខ១១២ ផ្លូវលំ ក្នុងភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ជាមុខសញ្ញាថ្មី  និងទី២-ឈ្មោះ ហេង ឆេងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងនិមលសាច់អាំងកោះពេជ្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ជាអ្នកបើកបរម៉ូតូ។

ចំណែកជនរងគ្រោះឈ្មោះ ហួត ស្រីរ័ត្ន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូណាហ្គា ស្នាក់នៅផ្ទះលេខ៧AE០ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយចាប់ខ្លួន  ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor