
ភ្នំពេញៈ ក្នុងពេលដែល សេង សូណា កំពុងតែរយាក្នុងការសម្តែង នាងស្រាប់តែបានខាងផលិតករមកពីអាមេរិកទាក់ចិត្តទាក់កាយនិងរូបសម្រស់ហើយសម្រេចផ្លូវការយកតារាកំពូលសុដន់រូបនេះថតរឿង ហើយតម្លៃទទួលបានពីខាងផលិតកម្មអាមេរិកខ្ពស់ទៀតផង។
តារាសម្តែងដែលមហាជនស្គាល់តាមរយៈការសម្ញែងដើមទ្រូងស្រីស្អាត សេង សូណា បានរៀបចំពិធីខួបកំណើតកាលពីរាត្រីថ្ងៃទី២១ មករា ឆ្នាំ២០១៨ ដើម្បីលើករាសីឲ្យត្រដែត ហើយមានអ្នកសិល្បៈមួយចំនួនចូលរួមផងដែរ។ តារានិយមភាពសិចស៊ី សេង សូណា លេងឈុតខួបកំណើតចាស់ដៃផ្អើលគេឯងតែម្តង អ្នកណាក៏ចោមមើល ពិសេសខ្នាន់ដើមទ្រូងរបស់នាង។

សេង សូណា និយាយក្នុងឈុតសម្លៀកបំពាក់យេរៗចំហទ្រូងថា នាងត្រូវផលិតករក្នុងផលិតកម្មមួយហៅសម្តែង ហើយសាច់រឿងសម្តែងនោះបែបជានារីសិចស៊ីម្នាក់។ នាងថា មិនអន់ចិត្តទេ ដែលត្រូវខាងបរទេសឲ្យថតសម្តែងបែបរោលរាលមានតែខំប្រឹងឲ្យខ្លាំងជាមុនទៀតព្រោះទាន់ខ្លួននៅស្អាតក្មេង បើចាស់ទៅក៏គ្មានអ្នកណាមកមើលយើងទេ។ នាងអះអាងថា ខួបកំណើតលើកនេះ នាងធ្វើល្មមទេ ដោយក្នុងបំណងសុំសុខសប្បាយ រកស៊ីលូតលាស់ និងសមប្រកបដោយសេចក្តីសុខក្នុងគ្រួសារ និងមិត្តភក្តិទាំងអស់៕















