Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ មករា ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួនបុរសស្ត្រីខ្មែរ យួន ចិន ចំនួន៣នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទសមគំនិតជួញដូររក្សាទុកសារធាតុញៀនដោយខុសច្បាប់ តាមមាត្រា៤០នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។

ជនត្រូវចោទទាំង៣នាក់ឈ្មោះ ឈិន អ៊ីងសៀន  ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាអ្នកនាំគ្រឿងញៀនមករក្សាទុកលក់។ ២ ឈ្មោះ ឡាយ ស៊ីណាម ហៅឡាំ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបកប្រែភាសារចិន និងជាអ្នកលក់គ្រឿងញៀន នៅក្លឹបកាហ្សា។ ៣ ឈ្មោះ ឡា ធូបា ហៅធី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ជាអ្នកសមគំនិតក្នុងការរក្សាទុក លក់ដូរ និងប្រើប្រាសសារធាតុញៀន។

ជនត្រូវចោទទាំង៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆំាងគ្រឿងញៀនរាជធានីភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំទៅ នៅក្លឹបកាហ្សា ដោយរឹបអូសបានគ្រឿងញៀនច្រើនប្រភេទមួយចំនួនធំ ដែលបុរសជនជាតិចិនរក្សាទុកឲ្យ​ឈ្មោះ ឡាយ ស៊ីណាម ជាអ្នកបកប្រែលក់ដូរដោយមានស្ត្រីជនជាតិវៀតណាមជាអ្នកសម្របសម្រួលទាក់ទងរកម៉ូយទិញនៅក្នុងក្លឹបតែម្ដង។

នៅការិយាល័យនគរបាលក៏ដូចជានៅតុលាការជនត្រូវចោទទាំង៣នាក់បានសារភាពពីកំហុសរបស់ពួកគេនៅក្នុងអំពើល្មើសគ្រឿងញៀននេះ ហើយឥឡូវនេះជនត្រូវចោទត្រូវបានតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នដើម្បីកាត់ទោសនៅពេលក្រោយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor