Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីឃើញលិខិតសុំរំលាយគណបក្សសិទ្ធិមនុស្ស របស់ សឺន ស៊ូបែរ្តិ៍ប្រធានគណបក្ស អតីតមន្ត្រីជាន់ខ្ពស់គណបក្សនេះ បានសម្តែងការសោកស្តាយ ដោយសារខ្លួន បានចូលរួមបង្កើតគណបក្សនេះ ជាមួយលោក កឹម សុខា កន្លងមក។

ការរំលាយបក្សក្រោយកិច្ចប្រជុំគណៈកម្មការស្ងាត់ៗ កាលពេលថ្មីៗនេះ បានធ្វើឲ្យ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស សម្តែងការសោកស្តាយ ដោយបានសរសេរលើកបណ្តាញសង្គមថា «ខ្ញុំបានចូលរួមក្នុងការបង្កើត តែខ្ញុំមិនបានចូលរួមក្នុងការរំលាយទេ»។

ការលើកឡើងនេះ បន្ទាប់ពីលោក សឺន ស៊ូប៉ែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានដាក់លិខិតជូនសម្តេសក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការរំលាយគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨កន្លងមក។

ពាណិជ្ជកម្ម

លោកប្រធានបញ្ជាក់ថា «សូមសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជ្រាបថា៖ តាមរយៈសម័យប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសិទ្ធិមនុស្ស បានសម្រេចជាឯកច្ឆ័ន្ទរំលាយគណបក្សសិទ្ធិមនុស្ស ចាប់ពីថ្ងៃនេះតទៅ»។

ទាក់ទិននឹងការរំលាយគណបក្សសិទ្ធមនុស្សនេះដែរ តើតាមហ្វេសបុកលោក កឹម សុខា បានលើកឡើងថា គណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយ គ.ស.ម ដោយឈរលើគោលការណ៍៣យ៉ាង៖ ទី១. ដើម្បីបញ្ជាក់ពីជំហរ នៃការរួបរួមក្រោមស្លាកគណបក្សសង្រ្គោះជាតិតែមួយគត់ មិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។ ទី២-មិនធ្វើតាមអ្វីដែលគូរប្រកួតឲ្យយើងដើរ គឺក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ គេមានបំណងឲ្យយើងបែកគ្នា ទៅរកគណបក្សចាស់រៀងៗខ្លួន ។ ទី៣-គោរពឆន្ទៈរបស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង៣លាននាក់ ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor