Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ លោកប៉ូលិសព្រំដែនម្នាក់ បើកបររថយន្តទាំងស្រវឹងខ្លាំង ក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុកក្មេងស្រីលក់ប្រហិតមុខផ្ទះពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦៖២០នាទីល្ងាច ស្ថិតនៅចំណុចក្រុមទី៦ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-5029 បើកបរដោយបុរសអ្នកមានឈ្មោះ ពុធ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ នគរបាលជាតិ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ បានរេចង្កូតបុកម៉ូតូកង់បី ម៉ាកហុងដា សេ១០០ ពណ៌ស គ្មានស្លាកលេខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូកង់បី ឈ្មោះ សែម សុរ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ លក់ប្រហិត ដែលឈប់នៅខាងស្តាំទិសដៅស្របគ្នា រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តប៉ៃលិន(ស្លាប់)។ ចំណែកអ្នកបើកបររថន្តរងរបួសស្រាល។

បច្ចុប្បន្ន រថយន្តនឹងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគបាលស្រុកកំរៀង ដោះស្រាយបញ្ចប់រឿងត្រឹមលុយជាង៥ពាន់ដូល្លារ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor