Sponsor
រិទ្ធី

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ដើម្បីទ្រទ្រង់សេវារថយន្តក្រុងនេះ រដ្ឋបាលរាជធានីបានខាតថវិកា១៥ម៉ឺនដុល្លារក្នុងមួយខែសម្រាប់ទូទាត់លើបុគ្គលិក និងចំណាយផ្សេងៗទៀត។ 

ឯកឧត្តម បន្ថែមថា បើទោះជាខាតថវិកាច្រើនក្តី រដ្ឋាភិបាលនៅតែបន្តដាក់ឲ្យដំណើការសេវាដឹកជញ្ជូននេះ ធ្វើយ៉ាងណាបម្រើផលប្រយោជន៍ពលរដ្ឋឲ្យចំគោលដៅ។
យោងតាមទិន្និន័យរបស់មន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

អ្នកធ្វើដំណើរជិះរថយន្តក្រុងសាធារណៈ បានកើនឡើងពីចំនួន ៦ ០០០នាក់ ដល់ ២០ ០០០នាក់ក្នុង១ថ្ងៃ ជាមួយសេវារថយន្តក្រុងចំនួន៨ខ្សែ។

ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកបានឱ្យដឹងថា៖ កាលពីខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលចិន បានផ្ដល់រថយន្ត១០០គ្រឿង ដល់សាលារាជធានីភ្នំពេញ។ ដោយឡែក ជប៉ុនសន្យាផ្ដល់រថយន្ត៨០គ្រឿងមកកម្ពុជា នៅខែមេសា ឆ្នាំ២០១៨។ ការផ្ដល់រថយន្តទាំងនេះ គឺជាជំហានទី១ប៉ុណ្ណោះ ខណៈជប៉ុន សន្យាគ្រោងផ្ដល់ជំនួយរថយន្ត១៤០ ចាប់ពីឆ្នាំ២០១៨ ដល់២០២០ ដែលគិតជាទឹកប្រាក់សរុប៨លានដុល្លារ។

គួររំលឹកថា សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុង តាំងពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយតម្រូវឲ្យពលរដ្ឋម្នាក់បង់ប្រាក់ចំនួន១៥០០រៀល ។ ចំណែកសិស្ស និស្សិត ព្រះសង្ឃ និង    កម្មករ-កម្មការី មិនតម្រូវឲ្យបង់ប្រាក់ឡើយ។

ពាណិជ្ជកម្ម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor